ក្រុមគ្រូពេទ្យ វះកាត់ខ្នែងពោះវៀនជូនអ្នកជំងឺកូវីដ-១៩ ម្នាក់ បានដោយជោគជ័យ

សាស្រ្តាចារ្យ ងី ម៉េង តាងនាមឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមគ្រូពេទ្យដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត វះកាត់ខ្នែងពោះវៀនជូនអ្នកជំងឺកូវីដ-១៩ ម្នាក់ បានដោយជោគជ័យ។ តាងនាមឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យ និងបុគ្គលិក មន្ត្រីរាជការទាំងអស់ សូមជូនពរដល់ក្រុមគ្រូពេទ្យទាំងអស់ទទួលបាននូវសុខភាពល្អ និងសុវត្ថិភាព ជៀសផុសពីជំងឺដ៏កាចសាហាវនេះ៕

ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត