អាជ្ញាធរខេត្តព្រះសីហនុ ឆ្លើយតបទៅគណនេយ្យហ្វេសប៊ុកឈ្មោះ Ly Kheang ដែលបានបង្ហោះពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ ថ្ងៃសៅរ៍ ១៣ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី24 ខែមេសា ឆ្នាំ2021 ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីប៉ុន្មានម៉ោងមុននេះបានឃើញគណេនយ្យខាងលើបង្ហោះថា “នៅភូមិខ្ងុំមានអ្នកឆ្លងកូវិដចំនួន2គ្រួសារហើយតែអត់ឃើញខាងប៉ូលិសសួរនាំអីទេហើយខាងគ្រួសារពួកគាត់អត់នៅផ្ទះទេដើរគ្រប់ទិសទីសូមបងប៉ូលិសជួយមើលផង(សង្កាត់1) “

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមជំរាបថា ក្រោយពីឃើញគណនេយ្យខាងលើបង្ហោះបែបនេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាអោយលោកវរសឹនីយ៍ត្រី ប្រាក់ ពុទ្ធា នាយបុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១ ដឹកនាំកំលាំងចុះស្រាវជ្រាវភ្លាម។

ជាលទ្ធផល លោកវរសេនីយ៍ត្រី នាយប៉ុស្តិ៍ បានមានប្រសាសន៍ថា ទាក់ទង ករណីអ្នកជំងឺកូវីដ-១៩ ស្ថិតនៅក្នុងក្រុម៥ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ (កន្លែងរោងចក្រទឹកកកចាស់) នោះគឺពិតជាមានមែន គឺ១.ឈ្មោះ កៅ ឌី ត្រូវបានក្រុមគ្រូពេទ្យមកដឹកយកទៅព្យាបាលនៅម៉ោងជាង១១ព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ មកម្ល៉េះ និង ២.ឈ្មោះ សេង ស្រីមុំ និង ៣.ឈ្មោះ សេង តុលា ថ្ងៃដដែរ បានស្ម័គ្រចិត្តយកសំណាកដោយខ្លួនឯង នៅវិមានឯករាជ្យ លទ្ធផលវិជ្ជមាន ក៏មិនបានត្រឡប់មកផ្ទះវិញដែរ គឺក្រុមគ្រូពេទ្យយកទៅព្យាបាលបន្តរតែម្តង ដូច្នេះមិនមានក្រុមគ្រួសារដែលមានជំងឺកូវិដ-១៩ នៅស្នាក់នៅក្នុងតំបន់នោះដូចដែលគណនេយ្យហ្វេសប៊ុកខាងលើ បានបង្ហោះនោះទេ៕