ម៉ូតូពីរគ្រឿងប្រលះគ្នា បណ្តាលឲ្យមនុស្សស្លាប់ ០២នាក់ ភ្លាមៗនៅកន្លែងកើត

កោះកុង÷ នៅយប់ថ្ងៃទី ២៤ ខែ មេសាឆ្នាំ២០២១ វេលាម៉ោង ២៣-៣០នាទី នៅចំណុចផ្លូវចុះទៅប៉ាក់ខ្លងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងដោយម៉ូតូបុកម៉ូតូបណ្តាលឲ្យស្លាប់ចំនួន២ នាក់ប្រុស។

បច្ចុប្បន្នសពបានដឹកមករក្សាទុកនៅវត្តចាំយាម ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារ រីឯម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកមណ្ឌលសីមា៕