ពត៌មានបឋម÷ ជនសង្ស័យម្នាក់ បានលួចដុតផ្ទះលោកពូម្នាក់នៅស្រុកកែវសីមា រួចរត់គេចខ្លួនបានសម្រេច

ខេត្ត​មណ្ឌលគីរី​៖ នៅវេលាម៉ោង ១៨:៣៣ នាទី នាថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ មានករណីលួចដុតផ្ទះឈ្មោះ អ៊ូ សាភឿន ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានស្រុកកំណើត ភូមិបុសល្វ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ឆេះនៅចំណុចទួលពង្រ ស្ថិតនៅ ភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ផ្ទះដែលឆេះមានទំហំ ៧x៨​ មែត្រ​ ឆេះអស់ទាំងស្រុង ។​ បច្ចុប្បន្នជនសង្ស័យបានរត់គេចខ្លួនបាត់​ កម្លាំងយើងខ្ញុំនិងធ្វើការស្រាវជ្រាវបន្តទៀត​ ៕