បុរសម្នាក់រងរបួសស្រាល ខណៈពេលដែលបើកត្រាក់ទ័រភ្ជួរដីស្រែជាន់ប៉ះមីនតោន

ស្រុកអន្លង់វែង÷ នៅថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២១ នៅវេលាម៉ោង ១៧ ០០នាទី មានករណីត្រាក់ភ្ជួរដីចំការ ជាន់មីនតោន នៅចំណុចខាងលិចភូមិចំងាយ២០០ម៉ែត្រ ស្ថិតនៅភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បណ្តាលឱ្យដាច់ផាល ត្រាក់ទ័រ ០១ គ្រឿង និងរបួសស្រាល០១នាក់ ជនរងគ្រោះជាអ្នកបើកបរត្រាក់ទ័រ ឈ្មោះ ឆាន ឡុង ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង បច្ចុប្បន្នត្រាក់ទ័រនៅកន្លែងកើតហេតុ ៕