បុរសម្នាក់ ត្រូវសមត្ថកិច្ចខេត្តបាត់ដំបងឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

បាត់ដំបង÷ ថ្ងៃទី២៤ ខែ មែសា ឆ្នាំ២០២១ វេលាម៉ោង ៩ និងនិង៥០នាទីនៅចំណុចក្រុមទី០៥ ភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត​ ​ខេត្តបាត់ដំបង​អនុវត្តតាមម តិដឹកនាំរបស់លោក​ឧត្តមសេនីយ៍​ទោ សាត គឹម សាន ស្នងការនៃស្នង​ការដ្ឋាន​ន​គរ​បាលខេត្តបាត់ ដំបង រួមទាំងយោបល់របស់លោក​ឧត្តមសេនី​យ៍ ត្រី កុយហៀង ស្នងការរងផែនការ​ងារគ្រឿង ញៀនលោកវរសេនី​យ៍​ទោ ម៉ែន​ ​រីម​ អធិការនគរ បាលស្រុកសំឡូតបាន​ដឹក​នាំកម្លាំងនគរបាលក្នុងអង្គភាព សហការជា​មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃ​អធិការដ្ឋាននគរបាលស្រុកបង្រ្កាបករ ណីរក្សា​ទុកដោយ​ខុសច្បាប់នូវសារធាតុញៀន ០១ករ​ណី​ក្នុងបទល្មើសជាក់ស្ដែង ក្នុងកិច្ចប្រតិបត្តិការ​នេះបានធ្វើការឃាត់ខ្លួនជនសង្សយ័ចំនួន ០១ នាក់៖

១-ឈ្មោះ ជូប ជីវិន ភេទប្រុស អាយុ២៧ឆ្នាំមានទី លំនៅក្រុមទី៥ ភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខែត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកក កICE ចំនួន១៦ ថង់ទម្ងន់១៦,០០ក្រាម

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ាWYចំនួ ន ០៥គ្រាប់ទម្ងន់០,៥១ក្រាម

-ប្រាក់រៀលចំនួន ១២៧,០០០រៀល(ដប់ពីរម៉ឺនប្រាំពីរពាន់)

-កូនជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១

-ទូរស័ព្ទដចំនួន០៣គឿង(ចាស់)

-ម៉ូតូចំនួន០១ គ្រឿង ម៉ាក ហុងដាឌ្រីម ស្លាកលេខ1AJ.8360 ផលិតឆ្នាំ២០២០ ពណ៌ខ្មៅ។

បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំ​បញ្ជូនជនសង័្សយនិងវត្ថុតាងមកការិ​យាល័យជំនាញដើម្បីចាត់ការ​បន្តតាមផ្លូវច្បាប់៕