ជនសង្ស័យ ០៧នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន

ថ្ងៃអាទិត្យ ១៤ កើត ខែ ពិសាខ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៤ ត្រូវ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់អុស បានសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងប្រជាការពារឃុំកំពង់អុស ចុះល្បាតត្រួតពិនិត្យក្នុងភូមិសាស្ដ្រ ឃុំកំពង់អុសបានឃាត់ខ្លួនជនសង្ស័យ ចំនួន១៥នាក់ មកប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់អុសធ្វើតេស្ដរកឃើញអ្នកផ្ទុកសារធាតុញៀនចំនួន ០៧ នាក់ ប្រុស មានឈ្មោះដូចខាងក្រោម÷

១. ឈ្មោះ រុន រ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិព្រែកឆ្ដោរឃំុកំពង់អុស។

២. ឈ្មោះ សាន ប៉ោ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិកំពង់អុស។

៣. ឈ្មោះ ភុន រ៉ាក់ភឿន ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិកំពង់អុស។

៤. ឈ្មោះ សឿ ចាន់ភារម្យ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

៥. ឈ្មោះ ស៊ន ប៊ុនណាត ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

៦. ឈ្មោះ ញ៉ឹក ឆៃ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅ ភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

៧. ឈ្មោះ កែវ ភាស់ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅ ភូមិអណ្ដូងឫស្សី ឃំុស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ករណីនេះបានបញ្ជូនមុខសញ្ញា និងវត្ថុតាងឲ្យជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងក៍សាងសំណុំរឿងតាមនិតិវិធី ៕