អ្នកញៀនល្បែងស៊ីសង ០៨នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់

កាលពីថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២១ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម ណុប ដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ដោយមានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងលោ ក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចាត់តាំ ងឱ្យកងកម្លាំងនគរបាលនៃស្នងការដ្ឋានចូលរួមនិងអនុវត្តការឃាត់ខ្លួននិងនាំខ្លួនអ្នកប្រព្រឹត្តិល្បែ ងស៊ីសង(អាប៉ោង)ចំនួនមួយទីតាំងស្ថិតនៅ ភូមិអូររំជៃក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបា ត់ដំបង ដោយបានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន ០៨នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖

-ការ៉ុងក្រាលសម្រាប់ចាក់អាប៉ោង ចំនួន០១

-កញ្ច្រែងពណ៌ក្រហមដាក់ដីសម្រាប់ទ្រចានអា ប៉ោង ចំនួន ០១

-ចានពណ៌សសម្រាប់បង្វិលមេអាប៉ោង ចំនួន០១

-ផ្តិលជ័រពណ៌ខៀវ សម្រាប់គ្របមេអាប៉ោងចំនួន ០១

-មេអាប៉ោងចំនួន០៥គ្រាប់

-ម៉ូតូចំនួន០៨គ្រឿង។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនពួកគាត់មកកាន់ស្នងការដ្ឋានធ្វើការសាកសួរ ហើយបច្ចុប្បន្នការិយាល័យជំនាញកំពុងរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនអ្នកប្រព្រឹត្តិនិងវត្ថុតាងទៅកាន់សាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕