ធនាគារជាតិនៃកម្ពុជា សូមប្រកាសច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានចុះផ្សាយក្នុងបណ្តាញសង្គមថា ធនាគារជាតិនៃកម្ពុជា ប្រកាសផ្តល់ជំនួយចំនួន ៣.០០០.០០០

ថ្លែងប្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២១នេះ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងទី១នៃអគ្គនាយកដ្ឋានត្រួតពិនិត្យធនាគារជាតិនៃកម្ពុជាសូមប្រកាសច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានចុះផ្សាយក្នុងបណ្តាញសង្គមថា ធនាគារជាតិនៃកម្ពុជា ប្រកាសផ្តល់ជំនួយចំនួន ៣.០០០.០០០ ដែលឥឡូវបានចុះឈ្មោះដើម្បីចាប់ឆ្នោត។

លោក សូមបញ្ជាក់ថា នេះជាករណីឆបោកទេ ធនាគារជាតិនៃកម្ពុជា អត់ដែលមានកម្មវិធីហ្នឹងទេ សូមបងប្អូនប្រជាពលរដ្ឋមានប្រយ័ត្នប្រយែង កុំមានការចាញ់បោកឲ្យដោះ ព្រោះនេះជាករណីឆបោកទេ ។

លោក គិត សុណ្ណារិទ្ធ សូមប្រកាសបញ្ជាក់ចំនួន ៣ចំនុចថា÷

១-ជាករណីឆបោក

២-គណនីហ្វេសប៊ុកនេះ មិនមែនជាគណនីហ្វេសប៊ុករបស់ធនាគារជាតិនៃកម្ពុជានោះទេ

៣-ធនាគារជាតិ នៃកម្ពុជា អត់មានគណនីហ្វេសប៊ុកឈ្មោះ Cambodia bank ទេ

ដូច្នេះធនាគារជាតិនៃកម្ពុជា សូមប្រកាសថា ព័ត៌មាននេះគឺជា ករណីឆបោកសុទ្ធសាធ ហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋយើង សូមកុំជឿ នឹងកុំផ្ញើលុយ ឬចុះឈ្មោះ ឲ្យសោះ៕