យុវជនម្នាក់ ត្រូវសមត្ថកិច្ចខេត្តកណ្ដាលឃាត់ខ្លួនករណីជួញដូរសារធាតុញៀន

ស្រុកអង្គស្នួល៖ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)កើតហេតុថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង២៣និង៥០នាទី។ ចំណុចភូមិកណ្តាល ឃុំលំហាចស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យចំនួន០២នាក់ ឃាត់ខ្លួនបាន០១ប្រុស÷

១-ឈ្មោះសឿន ដេវិតភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតមានទីលំនៅ បច្ចុប្បន្នភូមិលំហាច ឃុំលំហាចស្រុកអង្គស្នួលខេត្តកណ្តាល (ឃាត់ខ្លួន)។

២-ឈ្មោះ ផល ភារម្យហៅដុំភេទប្រុស អាយុប្រហែល២១ឆ្នាំជនជាតិខ្មែរ មុខរបរ: មិនពិត មានទីលំនៅបច្ចុប្បន្ននៅភូមិកណ្តាលឃុំលំហាច ស្រុកអង្គស្នួលខេត្តកណ្តាល។(គេចខ្លួន) វត្ថុតាងដកហូត÷

1. ម្សៅក្រាមពណ៌សថ្លាសង្សយ័ថាសារធាតុញៀនចំនួន០១កញ្ចប់ធំ។

2. ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

3. កញ្ចប់បារី(MEVIUS)០១ដាក់ថ្នាំញៀន។

4. ម៉ូតូ០១គ្រឿងម៉ាកអ៉ិចស៊ីទរ័ចំនួន០១គ្រឿងពណផ្កាឈូកគ្មានផ្លាកលេខ។

សភាពនៃរឿងហេតុ÷ នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើកម្លាំងប៉ុស្ថិ៍លំហាច បានចេញល្បាតតាមភូមិសាស្ត្រងាយរងគ្រោះក៏បានឃើញមុខសញ្ញា០២ជិះម៉ូតូមកដល់មុខផ្ទះដោយមានការសង្ស័យកម្លាំងសម្ថតកិច្ចយើងឃាត់ស្រាប់តែជនសង្ស័យឈ្មោះផល ភារម្យហៅដុំជាអ្នកបើកម៉ូតូបានរត់គេចខ្លួន កម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យបាន០១នាក់ឈ្មោះសឿន ដេវិត ដែលជាអ្នកបោះកញ្ចប់បារីដាក់ ថ្នាំញៀនទៅដីមានថ្នាំញៀន០១កញ្ចប់ធំ នៅក្នុងកញ្ចប់បារីនោះកម្លាំងសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យតែម្តង។ តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះសឿន ដេវីត បាន បានឆ្លើយថានៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ខ្លួនបានជិះម៉ូតូជាមួយឈ្មោះ ភារម្យ ហៅ ដុំ មកពីទិញថ្នាំញៀនមួយកញ្ចប់ធំ ពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះនៅភូមិថ្នល់ទទឹង(សាលារៀនចិន)ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីយកមកលក់បន្តប៉ុន្តែពេលជិះម៉ូតូមកដល់មខផ្ទះ​ ផល ភារម្យ ហៅដុំ ស្រាប់តែសមត្ថកិច្ចស្ទាក់ឃាត់ខ្លួនបានតែម្តងចំណែកឈ្មោះ ផល ភារម្យ ហៅដុំ បានរត់គេចខ្លួន។

ជនសង្ស័យឈ្មោះ ដេវិតបានឆ្លើយទៀតថាខ្លួនធ្លាប់បានឈ្មោះ ភារម្យ ប្រើឲ្យកាន់ថ្នាំញៀនលក់ឲ្យគេបានចំនួនជាង១០លើកមកហើយ។

ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕