តូបលក់ចាប់ហួយ​ និង​តូបអ៊ុកសក់មួយកន្លែងនៅក្រុងពោធិ៍សាត់ រងការខូចខាតបណ្តាលមកពីគ្រោះអគ្គីភ័យ

ខេត្ត​ពោធិ៍សាត់​៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៨ និង៣០​ នាទី មានករណីគ្រោះថ្នាក់អគ្គិភ័យឆេះតូបចំនួន០២ តូបលក់ចាប់ហួយ​ និង​តូបអ៊ុកសក់ចំនួន០១លើកស្ថិតក្នុង​ ភូមិពោធិ៍អណ្តោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់​ ។ ការខូចខាត​រួម​មាន​÷

-​ ឆេះគ្រែ​ចំនួន​ ០១

-​ ចង្ក្រាន​

-​ ជញ្ជាំង និងពិដានតូប​ចំនួន ០២​ខ្នង និងគ្រឿងលក់ចាប់ហួយមួយចំនួន ។

មូលហេតុបង្ហូរសាំងដាក់ដបហៀរចេញឆាបជាមួយភ្លើងចង្ក្រាននៅក្បែរតែម្តង​។ ករណីនេះមិនបណ្តាលអោយមានមនុស្សរងរបួសនោះទេ​ ហេីយត្រូវបានប្រជាពលរដ្ឋ​ និងកម្លាំងនគរបាលប៉ុស្តិ៍ជួយពន្លត់ទាន់សភាពការណ៍ ៕