ការព្យាបាលជំងឺក្នុងផ្លូវទឹកប្រម៉ាត់ និងលំពែង ដោយបច្ចេកទេស ERCP!

ទន្ចឹមនឹងការជឿនលឿននៃវេជ្ជសាស្រ្តសម័យទំនើបរបស់ពិភពលោក មន្ទីរពេទ្យកាល់ម៉ែតបានធ្វើការអភិវឌ្ឍន៍បន្ថែមមួយទៀត គឺបច្ចេកទេស ERCP ដើម្បីសម្រួលដល់ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល នៃជំងឺក្នុងផ្លូវទឹកប្រម៉ាត់ និងលំពែង។

១- អ្វីទៅជាបច្ចេកទេស ERCP?

ERCP គឺជាបច្ចេកទេសនៃការសុងឆ្លុះទៅក្នុងពោះវៀនតូច ដែលអាចឆ្លងចូលទៅក្នុងផ្លូវទឹកប្រម៉ាត់ និងផ្លូវទឹកលំពែង ហើយអាចផ្តល់អោយយើងនូវការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល។

២- អត្ថប្រយោជន៍នៃបច្ចេកទេស ERCP

– ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺគ្រួសក្នុងផ្លូវទឹកប្រម៉ាត់។

– ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីកនៅផ្លូវទឹកប្រម៉ាត់ និងលំពែង។

– ព្យាបាលជំងឺរលាកលំពែងស្រួចស្រាវ ដោយសារការស្ទះគ្រួសក្នុងផ្លូវទឹកប្រម៉ាត់។

– ព្យាបាលជំងឺរលាកលំពែងរ៉ាំរ៉ៃ។

៣- ពេលណាត្រូវធ្វើ ERCP (indication)?

– ការឡើងលឿងដែលសង្ស័យថាមានការស្ទះទឹកប្រម៉ាត់។

– ជំងឺរលាកលំពែងស្រួចស្រាវ រួមជាមួយនឹងជំងឺរលាកផ្លូវទឹកប្រម៉ាត់ រឺការស្ទះផ្លូវទឹកប្រម៉ាត់។

– ជំងឺគ្រួសនៅផ្លូវទឹកប្រម៉ាត់ (Bile Duct Stones)។

– ជំងឺស្ទះផ្លូវទឹកប្រម៉ាត់។

– ធ្វើការពង្រីកផ្លូវទឹកប្រម៉ាត់ (Dilation of ductal strictures)។

– ការដាក់កូនបំពង់បង្ហូរ (biliary stents) ទៅក្នុងផ្លូវទឹកប្រម៉ាត់ និងផ្លូវទឹកលំពែង។

– ជំងឺរលាកលំពែងរ៉ាំរ៉ៃ រឺមានគីសនៅលំពែង។

– ជំងឺរលាកលំពែងដោយមិនដឹងពីមូលហេតុ។

– ជំងឺគីសនៅផ្លូវទឹកប្រម៉ាត់ (Biliary cysts)។

– ការព្យាបាលសំរន់ ក្នុងជំងឺមហារីកនៅផ្លូវទឹកប្រម៉ាត់ និងលំពែង ដែលមិនអាចវះកាត់បាន (Palliative care)។

– ការកាត់ដុំសាច់ស្លូត នៅចុងផ្លូវទឹកប្រម៉ាត់ (Ampullectomy of the major papilla)។

– ការយកកោសិការពីផ្លូវទឹកប្រម៉ាត់ និងលំពែងដើម្បីពិនិត្យ។

“ក្រុមគ្រូពេទ្យគ្រប់ជំនាញឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត សូមស្វាគមន៍រាល់ការមកពិគ្រោះយោបល់ និងពន្យល់លំអិតបន្ថែមលើរាល់ជំរើសនៃការព្យាបាល ទៅតាមស្ថានភាពសុខភាព និងស្ថានភាពជំងឺនីមួយៗ។”៕

ប្រភព÷ មន្ទីរពេទ្យកាល់ម៉ែត