ដំណឹងស្វែងរកសាច់ញ្ញា​តិ​ ក្រុមគ្រួសារជនរងគ្រោះ

ក្រុមការងារព័ត៌មាន​និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​សូមជម្រាបជូនសាធារណជន​ បានជ្រាបថា​ នៅថ្ងៃទី​២៦​ខែ​មេ​សា​ឆ្នាំ​២០២១​ វេលាម៉ោង១៤និង០០នាទី​មាន​ករ​ណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងនៅចំ​ណុច​ ភូមិគោកពន្លៃ​ សង្កាត់​អូរម៉ាល់​ ក្រុងបាត់​ដំ​បង​ ខេត្តបាត់ដំបងរវាងយន្តនិងអ្នកជិះម៉ូតូ​ ដែលករណីនេះបណ្តាលឱ្យអ្នកជិះម៉ូតូបានស្លាប់ភ្លាមៗ​នៅកន្លែងកេីតហេតុ។

បន្ទាប់ពីធ្វេីការវាស់វែងនៅកន្លែងកេីត​ហេតុរួច​មក​ សមត្ថកិច្ចបានស្វះស្វែងរក(សាច់ញ្ញាតិ​ គ្រួ​សា​រ​របស់ជនរងគ្រោះ)ក្នុងឧប្បត្តិហេតុនេះ​ ប៉ុន្តែរហូតដល់វេលាព្រលប់នេះ​ សមត្ថកិច្ចពុំទាន់ស្វែងរកសាច់ញ្ញាតិ​ ក្រុមគ្រួសារជនរងគ្រោះឃេីញនៅឡេីយ​ទោះបីជាសម្ថកិច្ចស្វែងរកអត្តសញ្ញាណ(ម្ចាស់កម្មសិទ្ធិនៃទោចក្រយាន្ត)នេះឃេីញហេីយក្តី​ តែម្ចាស់កម្មសិទ្ធិនេះបានលក់បន្តឱ្យទៅអ្នកផ្សេង​បាត់ទៅហេីយ។

ភិនភាគជនរងគ្រោះ៖

-ជនរងគ្រោះមានអាយុ ប្រហែល២៦ ទៅ២៨ ឆ្នាំភេទ ប្រុស មានកម្ពស់ប្រហែល ១,៦៥សង្ទីម៉ែត្រ​សម្បុរ ខ្មៅស្រអែម មានស្នាមវះពោះពីចុងដង្ហើមរហូតដល់ផ្ចិត និង មានសាក់( រូបនាគ នៅដៃខាងឆ្វេង​) ស្លៀកខោខូវប៊យចាស់​ ដាច់រហែក​នៅជង្គង់​ ​ពាក់អាវយឺតដៃខ្លីព៌ណ​ចម្រុះ​។

-ម៉ូតូHonda 124CCព៌ណខ្មៅ

-ស្លាកលេខ​ បាត់ដំបង​ 1D- 1887

ដូចបានជម្រាបជូនខាងលេី​សាធារណជន​ដែល​បានស្គាល់ភិនភាគជនរងគ្រោះខាងលេីសូមមេត្តាជួយ​ផ្តល់ព័ត៌មាននេះដល់សាច់ញ្ញាតិ​ ក្រុមគ្រួសា​រគាត់​បានដឹងផង​ និងសូមទំនាក់ទំនងមក​លេខទូរស័ព្ទមន្រ្តីនគរ​បាលការិយាល័យចរាចរ​ណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តបាត់ដំបង ​012 222 046 ឬ012 588 502​ សូមអរគុណ៕