អ្នកជំងឺចំនួន២គ្រួសារនៅឃុំច្រណូកត្រូវបានទទួលអំណោយពីអនុសាខាកាកបាទក្រហមស្រុកកំពង់លែង

ថ្ងៃអង្គារ ១រោច ខែពិសាខ ឆ្នាំឆ្លូវ ទ្រីស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២១ លោក ពុំ សុផល អភិបាលរង និងជា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់លែង​ រួមជាមួយលោក ឡោ សាលីម ប្រធានក្រុមប្រឹក្សា និងជា អនុប្រធានកិត្តិយសអនុសាខាកាក បាទក្រហមកម្ពុជា ស្រុកកំពង់លែ ងព្រមទាំងលោក លោកស្រី សមាជិក សមាជិកាអនុសាខាកាក បាទក្រហមស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារៈនិង ថវិកាមួយចំនួនជូនដល់គ្រួសារមានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះចំនួនៈ២គ្រួសាររស់នៅភូមិ កង្កែប ភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ។

១.ឈ្មោះ សាន ងិន ភេទស្រី អាយុ ៦០ឆ្នាំ រស់នៅភូមិកង្កែប ឃុំ ច្រណូក

២.ឈ្មោះ រឿន រីម ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិឯលិច ឃុំ ច្រណូក ដោយមានជំងឺប្រចាំកាយ និងទីទ័លក្រខ្វះជីវភាពរស់នៅប្រចាំថ្ងៃ ។

នាឱកាសពេលនោះ លោក ពុំ សុផល អភិបាលរង និងជាប្រធានគណៈកម្មាធិការអនុសាខា ក៏បានពាំនាំប្រសាសន៍សួរសុខទុក្ខពីសំណាក់ ឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តកំពង់ឆ្នាំងឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា និងជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហ មកម្ពុជា ដែលលោកតែងតែគិតគូរដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋទោះក្នុងកាលៈទេសៈណាក៏ដោយ ។ ជាមួយគ្នានេះ លោកប្រធានក៏បានណែនាំផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារអ្នកជំងឺ និងបងប្អូនប្រជាពលរដ្ឋយើងត្រូវចេះថែរក្សាសុខភាពអនាម័យឲ្យបានជាប់ជា ប្រចាំ និងថែរក្សាការពារខ្លួនដោយប្រុងប្រយ័ត្នខ្ពស់បំផុតពីការីករាល ដាលនៃការឆ្លងជំងឺកូវីដ១៩ ។

សម្ភារៈ និងថវិកាដែលបានជូនដល់ក្រុមគ្រួសារទាំង ២នោះមានៈ គ្រួសារទី១ៈ មានអង្ករ ៣០គីឡូ ក្រាម , មី១កេះ , ត្រីខ ១យួរ , ទឹកសុីអុីវ ១យួរ , ទឹកត្រី១យួរ , ឃីត១ កញ្ចប់(មុង១ ភួយ១ ក្រមា១ សារុង១ ) និងថវិកា ១៦០.០០០ ៛ គ្រួសារទី២ៈ មានអង្ករ ៣០គីឡូក្រាម , មី១កេះ , ត្រីខ១ យួរ , ទឹកសុីអុីវ១យួរ , ឃីត ១កញ្ច ប់មាន(មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកា ២២០.០០០៛ ៕