ពលរដ្ឋ​នៅតំបន់​ក្រហម​នឹង​ទទួលបាន​ការ​ចាក់​វ៉ាក់​សាំង​គ្រប់​គ្នា

សម្ដេចតេជោបញ្ជាឱ្យបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនពលរដ្ឋទាំងអស់ដែលរស់នៅក្នុងតំបន់ក្រហម។

សម្តេច​តេជោ​ណែនាំ​ឱ្យ​ កងទ័ព​ចេញយុទ្ធនាការចាក់វ៉ាក់សាំងជូនគ្រប់ពលរដ្ឋទាំងអស់​នៅតំបន់​ក្រហម​ និងគួរធ្វេីអោយបានមុនថ្ងៃទី​ ៥ខែឧសភា​ ។

សម្តេច​តេជោ​លេីកឡេីងថា​ ពេលចាក់វ៉ាក់សាំងហ្នឹង កុំខ្វល់ថាប្រជាជនមកពីត្រង់ណាអី ឲ្យតែយល់ព្រមចាក់ គឺចាក់ឲ្យតែម្តង ហើយចេញកាតឲ្យគាត់ទៅ ព្រោះសុទ្ធតែប្រជាជនយើងដដែល តែយើងត្រូវមានសណ្តាប់ធ្នាប់ ដោយសារយើងខ្វះកន្លែង អញ្ចឹងយើងត្រូវឲ្យអាជ្ញាធរមូលដ្ឋានកំណត់ថា ថ្ងៃនេះ ភូមិនេះ ថ្ងៃនោះភូមិនោះ៕