ហូបផ្សិតពុលមួយគ្រួសារបណ្តាលអោយស្លាប់មនុស្ស ០២នាក់

កោះកុង÷ នៅថ្ងៃទី28.04.2021 វេលាម៉ោង7:30 នាទី កម្លាំងប៉ុស្តិ៍បានទទួលពត៌មានស្តីពីការស្លាប់របស់ប្រជាពលរដ្ឋ ចំនួន 02 នាក់ ប្រុស ។

1. ឈ្មោះ ប៊ុណ្ណា សៀវម៉ាន់ ប្រុស អាយុ 13 ឆ្នាំ (ស្លាប់នៅមន្ទីពេទ្យបង្អែកស្រែអំបិល។
2. ឈ្មោះ ប៊ុណ្ណា កូម៉ា ប្រុស អាយុ10 ឆ្នាំ មានទីលំនៅ ភូមិព្រះអង្គកែវ ឃុំដងពែង(ស្លាប់នៅមន្ទីពេទ្យគន្ធបុប្ផា )
មូលហេតុហូបផ្សិតពុល កាលពីថ្ងៃទី 24.04.2021 វេលាម៉ោង9:20 នាទី និង 5:46 នាទី ល្ងាច។
ក្នុងនោះនៅមាន ឪពុក ម្តាយនិង បងៗចំនួន 06 នាក់ទៀតដែលកំពង់ព្យាបាលនៅមន្ទីពេទ្យ បង្អែកស្រុកស្រែអំបិល ។ បច្ចុប្បន្នសពត្រូវបានយកមកធ្វើបុណ្យតាមប្រពៃណី៕