ជនដៃដល់ម្នាក់បានរត់គេចខ្លួនបានសម្រេច ក្រោយពីធ្វើសកម្មភាពយកកាំបិតប័ុងតោកាប់ទៅលើលោកតាម្នាក់

រលាប្អៀរ÷ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះឈ្មោះបិន វ៉ុន ភេទប្រុស ស្ថិតនៅភូមិព្រៃកោះឃុំជ្រៃបាក់ស្រុករលាប្អៀរ កើតមានករណីហឹង្សា ក្នុងគ្រួសារមានស្ថានទម្ងន់ទោស ដែរបង្ករឡើងដោយជនសង្ស័យឈ្មោះ ឃឹម សារិទ្ធ ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បានផឹកសុីស្រវឹងបានយក កាំបិតប័ុងតោ កាប់ទៅលើឈ្មោះ ប៊ិន វ៉ុន ភេទប្រុសអាយុ ៥៣ឆ្នាំមានទីលំនៅ ភូមិព្រៃកោះឃុំជ្រៃបាក់ ស្រុករលាប្អៀរ ចំស្លឹកត្រចៀកផ្នែកខាងស្ដាំបណ្ដាលឲ្យរងរបួសស្រាលក្រោយពេលកើតហេតុជនបង្ករបានគេចខ្លួនបាត់ ។ ក្រោយកើតហេតុកម្លាំងជំនាញបានចុះពិនិត្យកន្លែងកើតហេតុ និង ប្រមូលវត្ថុតាងកសាងសំណុំរឿងតាមនីតិវិធី៕