ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីវាយសោរផ្ទះលួចទ្រព្យសម្បត្តិ

ស្រុកព្រៃកប្បាស៖ បង្រ្កាបអំពើលួចមានស្ថានទំងន់ទោស។ នៅថ្ងៃអង្គារ៌​ ១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២១ ចន្លោះម៉ោង១០ទៅ១១:០០នាទី មានករណីលួចមានស្ថានទម្ងន់ទោស(វាយសោរផ្ទះលួចទ្រព្យសម្បត្តិ) បានកើតឡើង នៅភូមិព្រៃផ្តៅជេីង​ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃផ្តៅ ចុះធ្វេីការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ០១នាក់​ ឈ្មោះ​ ព្រំ​ ពុទ្ធី​ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃផ្តៅជេីង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស​ បានធ្វេីសកម្មភាពចូលលួច​យកទ្រព្យសម្បត្តិរួមមាន៖​ ខ្សែកមាសទម្ងន់៤ជីមួយខ្សែ​, ខ្សែដៃមាសទម្ងន់៤ជីមួយខែ្ស​,​ ចិញ្ចៀនមាសទម្ងន់២ជីមួយវង់​ និងប្រាក់ចំនួន១០០ដុល្លា ដែលមានម្ចាស់ឈ្មោះ​ នង​ សារី​ ភេទស្រី​ អាយុ៥៥ឆ្នាំ​ មុខរបរកសិករ​ រស់នៅភូមិព្រៃផ្តៅជេីង​ ឃុំព្រៃផ្តៅ​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំមកអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនីតិវិធី រីឯវត្ថុតាងត្រូវបានប្រគល់ឱ្យម្ចាស់ដេីមវិញ​៕