ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ក្នុងចំណោមបក្ខពួក ០៨នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ

ស្រុកអង្គស្នួល÷ ករណីកិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ)
កើតហេតុថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២ និង ១០ នាទី នៅចំណុចភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យចំនួន ០៨ នាក់​ ឃាត់០៤នាក់÷
១.ឈ្មោះ ភក្ដី ផារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិទួលត្នោត ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)។
២.ឈ្មោះ ផល្លី ពិសិដ្ឋ ហៅតយ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអង្គសំណាង ឃុំពើក ស្រុកអង្គស្នួលខេត្តកណ្ដាល (ឃាត់ខ្លួន)។
៣.ឈ្មោះ ណយ សំណាង ហៅមិញ ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិត្រពាំងឈូក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)។
៤.ឈ្មោះ សុជា ផានិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិកោះគ្រាប់បាយ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)។
៥.ឈ្មោះ ឃឿន ឈាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិក្រឡឹងដុំ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួន)។
៦.ឈ្មោះ យ៉ាន វិច្ឆិកា ហៅយួន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិដូនម៉ាន់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួន)។
៧.ឈ្មោះ ខេន លីឃៀង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអង្គសំណាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួន)។
៨.ឈ្មោះ ជា ធារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិដូនម៉ាន់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួន)។
វត្ថុតាងចាប់យករួមមាន៖
១-ម៉ូតូមួយគ្រឿងម៉ាកហុងដាC125 ផលិតឆ្នាំ២០២០ ពណ៌ខ្មៅ លេខតួនឹងលេងម៉ាស៊ីន 5857284 ពាក់ផ្លាកលេខ កណ្ដាល 1AK-0638 ។
២-ខ្សែក្រវ៉ាត់ពណ៌ខ្មៅ ក្បាលរាងអក្សរអេច(H)ចំនួន០១ ។
សភាពនៃរឿងហេតុ: នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កម្លាំងនគរបាលប៉ុស្ដិ៍ពើក បានល្បាតក្នុងភូមិសាស្ដ្រ តាមបណ្ដោយផ្លូវជាតិលេខ៤ ខណៈពេលនោះបានឃើញមានអ្នកជិះម៉ូតូដេញគ្នាហើយស្រែកថាចោរៗ ទើបកម្លាំងប៉ុស្ដិ៍ពើកបានបើករថយន្តដេញតាមពីក្រោយ និងបោះដៃតាមវិទ្យុទាក់ទង ដើម្បីជួយស្ទាក់ផ្លូវ។ នៅពេលនោះជនសង្ស័យព្យាយាមជិះម៉ូតូគេចខ្លួន លុះដល់ចំណុចភូមិអង្គស្នួលទី២ឃុំពើកស្រុកអង្គស្នួល ជនសង្ស័យបានជិះម៉ូតូដួល ហេីយក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងវត្ថុតាងម៉ូតូ ខ្សែក្រវ៉ាត់ ហើយនាំមកអធិការដ្ឋាននគរបាលស្រុកដើម្បីមកសួរនាំ​ និងបន្តតាមឃាត់ខ្លួនបក្ខពួកបាន០៣នាក់ទៀតជាបន្តបន្ទាប់។ តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ភក្ដី ផារ៉ាត់ បានសារភាពថា ខ្លួននឹងបក្ខពួកបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃតែមិនបានសម្រេច បន្ទាប់មកក៏ឃើញរថយន្តស៊ីរ៉ែនរបស់សមត្ថកិច្ចក៏នាំគ្នាជិះម៉ូតូដើម្បីគេចខ្លួនហើយក៏ត្រូវសមត្ថមិច្ចដេញស្ទាក់នឹងឃាត់ខ្លួនបាន។ ហើយបានសារភាពទៀតថាខ្លួននឹងបក្ខពួកបានធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទនៅតាមផ្លូវជាតិបានសម្រេចចំនួន០៥លើក ក្នុងនោះនៅម្ដុំផ្សារបែកចានចំនួន០៣លើ និងនៅមុខផ្សារថ្នល់ទទឹងចំនួន០២លើក។
ចំពោះករណីខាងលើកម្លាំងជំនាញកំពុងស្រាវជ្រាវបន្តតាមនីតិវិធី៕