ផ្ទះប្រជាពលរដ្ឋ ០២ខ្នង នៅក្រុងកំពង់ចាមរងការខូចខាតទាំងស្រុង បណ្តាលមកពីគ្រោះអគ្គីភ័យ

កំពង់ចាម÷ នៅវេលាម៉ោង១៤និង០០នាទីនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្រោយពីទទួលព័ត៌មាន មានអគ្គិភ័យឆេះផ្ទះភូមិមេម៉ាយ សង្កាត់បឹងកុកក្រុងកំពង់ចាម លោកវរសេនីយ៍ឯក អ៉ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានដឹកនាំកម្លាំងនគរបាលចម្រុះ សហការជាមួយការិយាល័យពន្លត់អគ្គិភ័យ ក្រោមការបញ្ជាដឹកនាំផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ចុះទៅដល់កន្លែងកើតហេតុ ធ្វើការអន្តរាគមន៍ពន្លត់ភ្លាមៗនិងពន្លត់បានរលត់ ១០០% នៅវេលាម៉ោង១៤ និង ៣០នាទី ដោយប្រើប្រាស់រថយន្ត អគ្គិភ័យចំនួន០៤គ្រឿង ក្នុងនោះ

-រថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួន០៣គ្រឿង

-រថយន្តអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១១សុីទែន។

បណ្តាលអោយឆេះផ្ទះអស់ចំនួន០២ផ្ទះ÷
១.ផ្ទះឈ្មោះ ពេជ្រ ឃុន ភេទប្រុស អាយុ៤៦ឆ្នាំនៅភូមិមេម៉ាយ សង្កាត់បឹងកក់ ក្រុងកំពង់ចាម
(ផ្ទះ០២ខ្នង ទំហ៊ុំ ៨×២០ ឆេះទាំងស្រុង)
សម្ភារ:ខូចខាត÷ឆេះគ្រែ០១ ពូកចំនួន០៤
២.ផ្ទះឈ្មោះ តាន់ វ៉ាន់ថុន ភេទស្រី អាយុ៦៦ឆ្នាំ នៅភូមិមេម៉ាយ សង្កាត់បឹងកក់ ក្រុងកំពង់ចាម (ផ្ទះ០៤ខ្នង ទំហ៊ុំ ៩×២០ ឆេះទាំងស្រុង)

មូលហេតុតាមការអះអាងរបស់ឈ្មោះ ពេជ្រ ឃុន គឺបណ្ដាលមកពីផ្ទុះសេខ្សែរភ្លើង៕