ចាប់ខ្លួនបុរសម្នាក់ តាមដីកាតុលាការពីបទលួចម៉ូតូ

ស្រុកអង្គរបូរី៖ នៅថ្ងៃពុធ ០២រោចខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៩និង១៥នាទីព្រឹក លោកវរសេនីយ៍ឯក យ៉ុង ប៊ុនយ៉ុន អធិការនគរបាលស្រុកអង្គរបូរី បានដឹកនាំកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបាស្រែ ចុះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទឈ្មោះ សាង សៀងម៉េង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃបាសឹង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ពីបទអំពើលួច(ម៉ូតូ) ប្រព្រឹត្តនៅភូមិតាខុន ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ តាមដីកាលេខៈ ៣០២/២០២០ ចុៈថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ របស់សាលាដំបូងខេត្តតាកែវ ។

បច្ចុប្បន្នកម្លាំងជំនាញបញ្ជូនខ្លួនជនជាប់ចោទទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី ៕