បុរសម្នាក់នៅស្រុកវ៉ារិន ត្រូវរន្ទះបាញ់ស្លាប់កាលពីថ្ងៃម្សិលមិញ ខណៈកំពុងព្រោះស្រូវ

លោកវរសេនីយ៍ឯក ហុង ប៉ូហេង អធិការនគរបាលស្រុកវ៉ារិន បានឲ្យដឹងថា កាលពីនៅវេលាម៉ោង០៣និង៤៥នាទី ររសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ មានករណីរន្ទះបាញ់មួយបានកើតឡើង នៅត្រង់ចំណុចវាលស្រែខ្ទំ ចម្ងាយប្រហែល១គីឡូម៉ែត្រ ខាងលិចភូមិប្រាសាទ ឃុំប្រាសាទ ស្រុកវ៉ារិន បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលជនរងគ្រោះមានឈ្មោះ ស៊ូ រាត់ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិ វៀន ឃុំប្រាសាទ ក្នុងអំឡុងពេលជនរងគ្រោះកំពុងព្រោះស្រូវ នៅវាលស្រែកន្លែងកើតហេតុ ។

លោកវរសេនីយ៍ឯក ហុង ប៉ូហេង បានឲ្យដឹងទៀតថា ក្រោយពីកើតកម្លាំងប៉ុស្តិ៍នគរបាលសហការជាមួយគ្រូពេទ្យមណ្ឌលស្វាយស ចុះទៅកន្លែងកើតហេតុធ្វើការពិនិត្យសាកសព ឃើញថា សពពិតជាស្លាប់ដោយសារន្ទះបាញ់ពិតប្រាកដមែន ហើយសពប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើចុណ្យតាមប្រពៃណី ៕

ប្រភព÷ មន្ទីរព័ត៌មានខេត្តសៀមរាប