ការវះកាត់ដុំសាច់ក្នុងស្បូន ដោយវិធីឆ្លុះ (HYSTEROSCOPY SURGERY)!

ស្រ្តីដែលមានបញ្ហាធ្លាក់ឈាមនៅពេលមានរដូវ ឬក្រោយមានរដូវ ភាគច្រើនបណ្តាលមកពីដុំសាច់នៅភ្នាសក្នុងនៃស្រទាប់ស្បូន ដែលបញ្ហាទាំងអស់នេះ ជួបប្រទះលើស្រ្តីក្នុងវ័យបន្តពូជ និងជិតអស់រដូវ ដែលបង្កផលវិបាកធ្ងន់ធ្ងរដូចជាការធ្លាក់ឈាមខ្លាំង ពេលខ្លះអាចបង្កគ្រោះថ្នាក់ដល់ជីវិត និងវិបត្តិអត់កូន។

ការថតឆ្លុះ ធ្វើរោគវិនិច្ឆ័យ និងវះកាត់ដោយឆ្លុះក្នុងស្បូន (Hysteroscopy Diagnosis and Surgery) វាពិតជាចាំបាច់ណាស់ ក្នុងការព្យាបាលបញ្ហាទាំងនេះ។ វិធីព្យាបាលទាំងនេះមិនបង្កឲ្យមានផលវិបាក ហើយមានប្រសិទ្ធភាពខ្ពស់ ដែលមិនតម្រូវឲ្យអ្នកជំងឺសម្រាកពេទ្យយូរ និងអាចរក្សាស្បូនសម្រាប់មានបុត្រថ្ងៃក្រោយ។

វិធីព្យាបាលនេះផ្តល់ភាពសុក្រិតបំផុតដោយការប្រើឧបករណ៍ Hysteroscopy ដែលមានកាមេរ៉ា ឆ្លុះចូលក្នុងស្បូន ដែលអាចឲ្យយើងធ្វើការវាយតម្លៃស្រទាប់ក្នុងនៃស្បូន ភាពធ្លាក់ឈាមមិនធម្មតាតាមទ្វារមាស កម្រិតនៃវិបត្តិអត់កូន មូលហេតុធ្វើឲ្យអត់កូនញឹកញាប់ (រលូតកូន ម្តងហើយម្តងទៀត)។

«រាល់ការកង្វល់ ឬក៏បញ្ហាដូចដែលបានរៀបរាប់ខាងលើ សូមអញ្ជើញមកជួបផ្ទាល់ជាមួយគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិនិត្យ ពិគ្រោះ និងធ្វើរោគវិនិច្ឆ័យ ឈានដល់ការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់។»៕

ប្រភព÷ មន្ទីរពេទ្យកាល់ម៉ែត