ប្រជាជនប្រទះឃើញក្បាលគ្រាប់មិនទាន់ផ្ទុះចំនួន៣០គ្រាប់​ ធ្វើការរាយការណ៍ជូនសម្ថកិច្ច

បាត់ដំបង៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០​និង០០នាទី មានប្រជាពលរដ្ឋឈ្មោះ ម៉ម ហាយ ភេទប្រុស អាយុ ៦៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង បានប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៣០គ្រាប់ នៅក្បែរដំបូកស្រែរបស់ខ្លួននៅចំនុចទីតាំងខាងលើ។

យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំង៣០គ្រាប់នោះរួមមាន ក្បាល៦០nn ចំនួន២៩គ្រាប់ និងក្បាល១០០លី ចំនួន០១គ្រាប់។

ក្រោយទទូលព័ត៌មានកម្លាំងអធិការនគរបាលស្រុកបវេល បានចុះធ្វើការត្រួតពិនិត្យនិងយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឌបាលឃុំល្វា រួចរាយការណ៍ជូនអង្គភាពស៊ីម៉ាក់ដើម្បីយកទៅកំទេចចោល។

ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកបវេល បានថ្លែងអំណរគុណដល់ប្រជាជនដែលបានរាយការណ៍ជូនសមត្ថកិច្ចទាន់ពេលវេលា និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕