សមត្ថកិច្ចស្រុកគិរីវង់ បង្ក្រាប២ករណីម៉ោងតែមួយ ពីបទជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

តាកែវ÷ ដោយមានការចង្អុលបង្ហាញពីសំណាកលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្រប សម្រួលពីសំណាក់ឯកឧត្តម ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលព្រះបាទជាន់ជុំ បានចេញល្បាតក្នុងភូមិសាស្រ្តសំខាន់ៗ លុះមកដល់ចំណុចខាងក្រោមខ្នងបន្ទាយស្ថិតភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បានប្រទះឃើញរោងមួយ ភ្លាមនោះសមត្ថកិច្ចយើងមានការសង្ស័យក៍បានចូលទៅមើល ក៏មានយុវជនម្នាក់បានរត់ ចេញពីរោងនោះ ក្រោយមកសមត្ថកិច្ចយើងសហការជាមួយលោកមេភូមិបានចូលរុករកឃើញមានកញ្ឆាក្រៀមទម្ងន់ ២,៥០kg និងសម្ភារះប្រើប្រាស់គ្រឿងញៀនមួយចំនួនចំណែកអ្នករត់គេចខ្លួនបាត់សមត្ថកិច្ចយើងកំពុងស្រាវជ្រាវរកអត្តសញ្ញាណ ។ លុះដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០និង២៥នាទី សមត្ថកិច្ចយើងបានបន្តស្រាវ ជ្រាវរកឃើញអ្នកដែលរត់ចេញពីរោងមានកញ្ឆាក្រៀមក៏បានឃាត់ខ្លួនសួរនាំ ជនសង្ស័យមានឈ្មោះ វង់ សំណាន (ង៉ុយ) ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។ នូវវេលាម៉ោង១ ០ និង២៥នាទីដដែលសមត្ថកិច្ចយើងបង្ក្រាបតាមដីកា៥១៣/២០ ២០ ចុៈថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដោយចៅក្រមស៊ើបសួរ លោក ស៊ឹង វុទ្ធី ជនសង្ស័យមានឈ្មោៈ បែត ផាន្នី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ខ្វិត ឃុំព្រៈបាទជាន់ជុំ ស្រុកគិរីវង់ ពីបទជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រិត្តទៅនៅភូមិពោធិ៍ ឃុំព្រៈបាទជាន់ជុំ ស្រុកគិរីវង់ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០១៤ ។ ជនសង្ស័យបានគេចខ្លួនរហូត ។
បច្ចុប្បន្នជនសង្ស័យទាំង២ខាងលើ ត្រូវបានសមត្ថកិច្ចយើងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ៕