ឃាត់ខ្លួនបុរសម្នាក់ ករណីហិង្សាដោយចេតនាស្ថានមានទម្ងន់ទោស

ថ្ងៃសុក្រទី៣០ ខែមេសា ឆ្នាំ២០២១ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃបាក់ បានចុះឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ យឹម សារិទ្ធ ហៅ (ច្រូច) ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដែលបានប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ទៅលើឈ្មោះ ប៊ិន ថុន កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២១ នៅភូមិឃុំខាងលើ ។

បច្ចុប្បន្នកម្លាំងជំនាញកសាងសំនុំរឿង និងបញ្ជូនជនសង្ស័យខាងលើទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងចាត់ការតាមនិតិវិធី ៕