សាំងយ៉ុងមួយគ្រឿងរងការខូចខាតទាំងស្រុង ក្នុងហេតុការណ៍ឆេះរថយន្តចំនុច km ៦០/៦១

ខេត្ត​កោះកុង​៖ ថ្ងៃសុក្រ ៤ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង​ ០២:០០​ នាទី​រសៀល នៅចំនុចkm ៦០/៦១ ស្ថិតក្នុង​ ភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្ត​កោះកុង​ មានករណីឆេះរថយន្តម៉ាកសាំយ៉ុងពណ៍សំបកឪឡឹកពាក់ស្លាកលេខកំពត 2A 9899 ទិសដៅដឹកទំនិញពីកោះកុង ទៅខេត្តកំពត បើកបរដោយឈ្មោះ​ ហង្ស សួង អាយុ​ ៣៥​ ឆ្នាំ និងព្រូរថយន្តម្នាក់ទៀត អ្នកបើកបរនិងព្រូរថយន្តមិនបណ្ដាលអោយរងរបួសទេ​ ចំណែករថយន្តនិងទំនិញក្នុងរថយន្តត្រូវភ្លើងឆេះខូចខាតទាំងស្រុង​ ។

ក្រោយទទួលបាន​ព័ត៌មាន​រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋានស្រុកបូទុមសាគរបានចេញអន្តរាគមន៍ភ្លាមៗផងដែរ ។ មូលហេតុ បណ្ដាល​មក​ពី​ឆ្លងចរន្តភ្លើង​ ៕