បុរសម្នាក់ជាប្តីដែលប្រើហិង្សាលើស្រ្តី ល្បីក្នុងបណ្តាញសង្គម ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានឡើយ

ប៉ៃលិន÷ ថ្ងៃសៅរ៍ ០៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។ជនដែលប្រើអំពើហឹង្សាក្នុងគ្រួសារ ឈ្មោះ អឿន អំ ភេទប្រុសអាយុ៣៦ឆ្នាំ ទៅលើប្រពន្ធឈ្មោះ បាត់ សាវេត ភេទស្រី អាយុ២៩ឆ្នាំ កាលពីវេលាយប់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិផ្សាព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបានកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៏ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ធ្វើការសើុបអង្កេតស្រាវជ្រាវតាមរកមុខសញ្ញាជនសង្ស័យរហូតដល់ ចាប់ខ្លួនបានហើយ នៅវេលាម៉ោង២០:៣០នាទី យប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់៕