សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ក្រោយធ្វេីសកម្មភាព ចូលលួចសម្ភារក្នុងសាលាបឋមសិក្សាអូរដំបងស្រុកសង្កែ

បាត់ដំបង​៖​ នៅថ្ងៃ​ទី៣០​ ខែមេសា​ ឆ្នាំ​២០២១​ វេលាម៉ោង០៨និង០០នាទី​ លោកអធិការនគរបាលស្រុកសង្កែ​ បានទទួលបណ្តឹងតាមទូរស័ព្ទ ពីលោកនាយកសាលាបឋមអូរដំបងឈ្មោះ ចាន់ វុទ្ធី​ ភេទប្រុស​ អាយុ​ ៣៩ឆ្នាំ​ រស់នៅភូមិវត្តតាមិម​ ឃុំអូរដំបង១​ ស្រុកសង្កែ​ មានករណីលួចយកសម្ភារក្នុងសាលាបឋមអូរដំបងមួយកេីតឡេីង​ បង្កដោយជនមិនស្គាល់អត្តសញ្ញាណ កាលពីថ្ងៃទី២៩​ ខែមេសា​ ឆ្នាំ​២០២១​ វេលាម៉ោង១៥និង០០នាទី។

លោកវរសេនីយ៍ឯក​ ស៊ុន​ សុវណ្ណ​ អធិការនគរបាលស្រុកសង្កែ​ បានអោយដឹងថា​ ក្រោយពីទទួលបណ្តឹងពីលោកនាយកសាលាបឋមអូរដំបងខាងលេី​ កម្លាំងនគរបាលស្រុកបានចេញប្រតិបត្តិការស្រាវជ្រាវនិងស៊េីបអង្កេតរកមុខសញ្ញា ហើយកំណត់បាននិងធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ​ អ៊ូ​ ប៊ូណា​ ភេទប្រុស​ អាយុ​ ២៩ឆ្នាំ រស់នៅភូមិវត្តតាមិម​ ឃុំអូរដំបង១​ ស្រុកសង្កែ​។ ជាលទ្ធផលសមត្ថកិច្ចបានដកហូតសម្ភារដែលលួចបានរួមមាន​៖

-កង្ហាលព្យូ ចំនួន​២គ្រឿង

-ខ្សែរភ្លើង​ ចំនួន​៣ដុំ​ ប្រវែង៤៥ម៉ែត្រ​ និងអំពូលភ្លើង​ ចំនួន​១០គ្រាប់

ករណី​នេះ​ កម្លាំងនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​បាត់ដំបង ដើម្បីអនុវត្តបន្តទៅតាមផ្លូវច្បាប់៕