ស្ត្រីម្នាក់បានជេរប្រមាតសមត្ថកិច្ចខ្លាំងៗ គ្រាដែលសមត្ថកិច្ចទៅយកគាត់ដើម្បីធ្វើចត្តាឡឺស័ក បន្ទាប់ពីប្តីរបស់គាត់មានវិជ្ជមានកូវិដ១៩

អាជ្ញាធរនិងសមត្ថកិច្ចខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថាស្ត្រីរឹងរូសមិនព្រមទៅធ្វើចត្តាឡីស័កនោះមានឈ្មោះ លាង យុភីន អាយុ៣១ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះ ហង្ស សុបាន អាយុ២៩ឆ្នាំ មានវិជ្ជមានកូវីត១៩និងកូនឈ្មោះហង្ស កន្និកា អាយុ១ឆ្នាំ១ខែពួកគេមានលំនៅបូរីហ្គូដឡាក់ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ហេតុការណ៍នេះកើតឡើង កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។

យោងតាមប្រភពព័ត៌មានពី អាជ្ញាធរនិងសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ មានជម្លោះមួយកើតឡើងនៅផ្ទះរបស់ លាង យុភីន ពេលដែលគ្រូពេទ្យយកសំណាកប្តីទៅពិនិត្យឃើញមានកើតវិជ្ជមានកូវីដ.១៩ គេបានយកប្រពន្ធទៅចត្តាឡីស័កស្រាប់តែស្ត្រីឈ្មោះ លាង យុគីណ នោះបានឈ្លោះប្រកែកនិងសមត្ថកិច្ចគ្រូពេទ្យធ្វើការយកសំណាករកមេរោគកូវីត១៩យ៉ាងខ្លាំងទាល់តែ ចៅសង្កាត់ប៉ោយប៉ែត និង អភិបាលក្រុង និងសមត្ថកិច្ចពាក់ព័ន្ធព្យាយាមពន្យល់ទើបព្រមទៅ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងបន្តទៀតថា៖ បំណងរបស់ពួកខ្លួនគឺបានហៅស្ត្រីនោះឲ្យទៅផ្តល់សំណាករកមេរោគកូវីត១៩ និងធ្វើចត្តាឡីស័ក ព្រោះប្តីរបស់គាត់វិជ្ជមានកូវីដ.១៩និងបានបញ្ជូនទៅសម្រាកព្យបាលហើយ ។
ហេតុនេះ ត្រូវយកស្ត្រីជាភរិយានិងកូន ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺដោយទៅយកសំណាករកកូវីត១៩បន្តទៀត ដោយសមត្ថកិច្ចបានពន្យល់ហេតុផលទើបស្ត្រី នោះយល់ព្រមឡើងឡាន ទៅពិនិត្យសុខភាព ផ្តល់សំណាក់ និងធ្វើចត្តាឡីស័កចំនួន១៤ ថ្ងៃ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ