កំលាំងអន្តរាគម៍អគ្គស្នងការនគរបាលជាតិ សហការនិងកំលាំងប៉ុស្តិ៍ស្ទឹងមានជ័យទី២ ឃាត់ខ្លួនបុរសម្នាក់និងថ្នាំញៀន៥កញ្ចប់

រាជធានីភ្នំពេញ÷ កំលាំងអន្តរាគម៍អគ្គស្នងការនគរបាលជាតិ សហការនិងកំលាំងប៉ុស្តិ៍ស្ទឹងមានជ័យទី២ឃាត់ខ្លួនបុរសម្នាក់និងថ្នាំញៀន៥កញ្ចប់។ ហេតុការដោយនៅថ្ងៃទី០១ខែឧសភាឆ្នាំ២០២១វេលា ម៉ោង២៣និង០០នាទី កម្លាំងបានសហការល្បាតក្នុងមូលដ្ឋានសង្កាត់ ស្ទឹងមានជ័យទី២ដល់ចំនុចផ្លូវលំភូមិឫស្សី៣ក៏ឃើញជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកនិចពណ៍ទឹកប្រាក់ស្លាកលេខ ភ្នំពេញ ១BF៤៩២៩រួចបានហៅជននោះឈប់ត្រួតពិនិត្យក៏ឃើញថ្នាំញៀន៥កញ្ចប់ថង់ធំនៅក្នុងហោប៉ៅខោ ជនសង្ស័យមានឈ្មោះ កែម ពៅ ភេទប្រុស អាយុ ៣០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវលំក្រុម១៧ភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនសង្ស័យត្រូវបានកសាងឯកសារចាត់ការតាមនិតិវិធីច្បាប់៕