ហាងកាហ្វេហ៊ានបើកលក់ផ្គើននឹងអនុសាសន៍របស់ថ្នាក់ដឹកនាំ សមត្ថកិច្ចក្របួចបាន ១២នាក់ 

(ភ្នំពេញ)÷ នៅវេលាម៉ោង១០ព្រឹក ថ្ងៃ០១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅផ្លូវ២០១១ភូមិច្រេស សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ដោយចាប់ខ្លួនមនុស្សបានចំនួន១២នាក់យកទៅចាត់ការតាមផ្លូវច្បាប់។

ប្រតិបត្តិការក្តៅនេះ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំកម្លាំងនគរបាលខណ្ឌសែនសុខនិងកម្លាំងអាវុធហត្ថ ធ្វើការចុះបង្ក្រាបទីតាំង ឈ្មោះ រីករាយកាហ្វេ ដែលហ៊ានលួចបើកលក់កាហ្វេល្មើសនឹងបម្រាមរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយ ឃាត់ខ្លួនម្ចាស់ទីតាំងនិងអ្នកចូលផឹកកាហ្វេចំនួនបុរស១២នាក់ និងនារីម្នាក់ ព្រមទាំងដកហូតម៉ូតូ៨គ្រឿង រ៉ឺម៉ក១គ្រឿង ។

អ្នកល្មើសម្រាមទាំងនោះ និងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការផ្លូវច្បាប់គ្មានការលើកលែងឡើយ៕