មនុស្ស០៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀន

ដោយមានការបញ្ជាដឹកនាំផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ កម្លាំងផ្នែកជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យនិងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់មនោរម្យ និងមានការចូលរួមពីកម្លាំងក្រុមប្រឹក្សាសង្កាត់ មេភូមិចំបក់ និងអនុភូមិចំការតែ បានចុះបង្រ្កាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់សុខជាវ បន្ទប់លេខ៦ ស្ថិតនៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ យើងបានឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ ដូចខាងក្រោម៖

១.ឈ្មោះ ញៀន សុភ័ក្រ្តា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី លទ្ធផលវិជ្ជមាន(+)។

២.ឈ្មោះ ស៊ុន សុខន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី លទ្ធផលវិជ្ជមាន(+)។

៣.ឈ្មោះ ង៉ូវ លីម៉េង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ ស្រុកកំណើតភូមិសារ៉ាយ ឃុំបុសខ្នោរ ស្រុកចំការលើ ខេត្តកំពង់ចាម លទ្ធផលវិជ្ជមាន(+)។ បានឆែកឆេរនិងដកហូតវត្ថុតាងរួមមាន៖

១.ទូរស័ព្ទ ចំនួន០៦គ្រឿងមាន ៖ ម៉ក iPhone ០២ គ្រឿងពណ័ខ្មៅ ម៉ាក Huawei ពណ័ទឹកមាសចំនួន០២ គ្រឿង ណូគាចំនួន០១ គ្រឿង ពណ័ខ្មៅ ម៉ាក camfone 01គ្រឿងពណ័ មាស ។

២.ម៉ូតូ០២គ្រឿង ១. ម៉ាក Honda Dream ពណ៌ខ្មៅ ស្លាកលេខតាកែវ 1B 0534. ២. ម៉ាក Honda Dream ពណ៌ខ្មៅ គ្នានស្លាកលេខ ។

៣.ដេកកេះ ចំនួន០៥ដើម

៤.កាបូបដៃចំនួន០២

៥.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០២សន្លឹក ។

៦.ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

លុះដល់វេលាម៉ោង ២០ និង៣៦នាទី ថ្ងៃដដែល ដោយមានការសម្របសម្រួលពីលោកម៉ម វ៉ាន់ ព្រះរាជអាជ្ញារង យើង

បានបន្តនីតិវិធី ចុះបង្រាបជាក់ស្តែងនិងឆែកឆេរផ្ទះរបស់ឈ្មោះ ញ៉ិប លឹមហាក់ ហៅចិន ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ជាលទ្ធផលយើងបានឆែកឆេររកឃើញ និងដកហូតសម្ភារៈ និងវត្ថុតាងរួមមាន៖

១.សារធាតុសង្ស័យជាសារធាតុញៀន មានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់ធំល្មមទម្ងន់ ១៣.៨០ ក្រាម ថ្លឹងទាំងសំបក។

២.ដាវ ០២ ដើម

៣.ដែកកេះ ០១ដើម

៤.ទុយោសំរាប់ចូកគ្រឿងញៀន ០១

៥.ឧបករណ៍កែច្នៃសម្រាប់ជកគ្រឿងញៀនមួយចនួន ។

ចំណែកជនសង្ស័យឈ្មោះញ៉ិប លឹមហាក់ ហៅចិន បានរត់គេចខ្លួនបាត់ក្នុងពេលកំពុងបង្រាបជាក់ស្តែង ។

ករណីនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុង កំពុងកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីច្បាប់៕