ជនជាតិចិនម្នាក់ស្លាប់ដោយសារឈាមកកក្នុងខួក្បាលនៅមន្ទីរពេទ្យខេត្តកោះកុង

កោះកុង÷ នៅថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២១ នៅវេលាម៉ោង ៧:០០នាទីព្រឹក មានករណីជនជាតិចិនស្លាប់នៅមន្ទីរពេទ្យខេត្តកោះកុង ។ ឈ្មោះ MENG QINGBIN ភេទ ប្រុស សញ្ជាតិ ចិន ឆ្នាំកំណើត ១៣/០៧/១៩៦៩ លលិខិតឆ្លងដែន:E72693952 ផុតកំណត់ថ្ងៃទី១៥/០៥/២០២៦(មិនទាន់ទទួលបានទិដ្ឋាកា) ។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យខេត្ត ជនជាតិចិនរូបនេះស្លាប់ដោយសារ ឈាមកកក្នុងខួរក្បាល ។

សពជនជាតិចិនត្រូវបានក្រុមគ្រូពេទ្យដឹកមកតំកល់ទុកនៅវត្តជោតញ្ញាណរងចាំសាច់ញាតិ រឺស្ថានទូតមកទទួល ៕