បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទហឹង្សាមានស្ថានទម្ងន់ទោស

កោះកុង÷ នៅថ្ងៃទី03.05.2021វេលាម៉ោង8.20នាទីព្រឹកកម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់សហការជាមួយកម្លាំងព្រហ្មទណ្ឌនគរបាលក្រុងខេមរភូមិន្ទ បានចុះអនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួនខាងលើចំពោះឈ្មោះចាន់ រាំបូហៅរាំបូ ភេទប្រុសអាយុ21ឆ្នាំជនជាតិខ្មែរនៅចំនុចភូមិស្ទឹងវែង សង្កាត់ស្ទឹងវឬងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

យោងតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ636តព/21ចុះថ្ងៃទី31ខែមិនាឆ្នាំ2021របស់លោកស្រី អុីវ កន្និកា ចៅក្រមសើបសួរនៃសាលាដំបូងខេត្តកោះកុងបង្គាប់អោយចាប់ខ្លួនឈ្មោះចាន់ រាំបូ ហៅអារាំបូ ភេទប្រុសអាយុ21ឆ្នាំជនជាតិខ្មែរមុខរបរមិនមិនពិតប្រាកដពីបទហឹង្សាមានស្ថានទម្ងន់ទោសនិងធ្វើអោយខូចខាតមានស្ថានទម្ងន់ទោសកាលពីថ្ងៃទី24.តុលា2020នៅចំនុចភូមិ1សង្កាត់ស្មាច់មានជ័យក្រុងខេមរភូមិន្ទ ខេត្តកោះកុង.ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់កំពុងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកោះកុងចាត់ការតាមនីតិវិធី៕