មនុស្ស ១៧នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូន​ទៅតុលាការចាត់ការតាមផ្លូវច្បាប់ករណីប្រមូលផ្តុំគ្នាប្រព្រឹត្តិល្បែងភ្នាល់ជល់មាន់តាមអនឡា​ញ

បាត់ដំបង÷ កាលពីថ្ងៃទី ០២ ខែ ឧសភា​ ឆ្នាំ ២០២១ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម ណុប ដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ដោយមានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង​ លោ ក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចាត់តាំ ងឱ្យកងកម្លាំងនគរបាលនៃស្នងការដ្ឋានចូលរួមនិងអនុវត្តការឃាត់ខ្លួននិងនាំខ្លួនអ្នកប្រព្រឹត្តិល្បែ ង​ស៊ីសង(ភ្នាល់ជល់មាន់តាមអនឡាញ)ចំនួនមួយ​ទីតាំងស្ថិតនៅ ភូមិចំការសំរោង២​ សង្កាត់​ចំ​ការសំរោង​ ក្រុង បាត់ដំបង ខេត្តបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន ១៧នាក់ ព្រម​​ទាំងដកហូតវត្ថុតាងរួមមាន៖

-​ទូរទស្សន៍​ LCD ម៉ាក​ Samsung ពណ៌​ខ្មៅ​ ០១​ គ្រឿង​

-​ឧបករណ៍​ផ្ទុក​ទិន្នន័យ​កាមេរ៉ា​សុវត្ថិភាព​០២​គ្រឿង​

-​រថយន្ត​ ចំនួន​ ០១​ គ្រឿង​

-​ម៉ូតូ​ ចំនួន​ ០៥​ គ្រឿង​

-​តុ​ ចំនួន​ ០២​

-​កៅអី​ មួយ​ចំនួន​

-​កង្ហារ​ ០១​ គ្រឿង

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំពួកគាត់​មកកាន់ស្នងការដ្ឋានធ្វើការសាកសួរ ហើយបច្ចុប្បន្នការិយាល័យជំនាញកំពុងរៀបចំកសាងសំ​ណុំរឿងដើម្បីបញ្ជូនអ្នកប្រព្រឹត្តិនិងវត្ថុតាងទៅកាន់សាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕