ទីតាំងខារ៉ាអូខេមួយកន្លែងនៅស្រុកកំរៀង​ ប្រមូលផ្តុំផឹកស៊ីនិងប្រេីប្រាស់គ្រឿងញៀនត្រូវបង្រ្កាបឃាត់ខ្លួនមនុស្សប្រុស​ ស្រីចំនួន២៦នាក់ ​បញ្ជូនទៅតុលាការ

បាត់ដំបង÷ ថ្ងៃទី០១ ខែ​មេសា​ ឆ្នាំ​២០២១​ វេលាម៉ោង១​៧​និង០០នាទី​អនុវត្តតាមយោបល់ដឹកនាំរបស់លោ​ក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃ​ស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមទាំង​យោ​បល់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នង​​ការរងផែន​ការងារប្រឆាំងគ្រឿងញៀន​ និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម​ គឺ​ ប៊ុ​ណ្ណារ៉ា​ ព្រះរាជអាជ្ញានៃអយ្យការអមសា​លា​ដំបូង​ ខេត្តបាត់ដំបង​ កម្លាំងការិយាល័យជំនា​ញនគរ​បាលប្រឆាំងគ្រឿងញៀន​ នៃស្នងការដ្ឋាន​ ចូល​រួមជាមួយ​ កម្លាំងនគរបាលនៃអធិការ​ដ្ឋាននគរ​បាលស្រុកកំរៀងបានអនុវត្ត​ នាំខ្លួនមនុ​ស្ស​ ប្រុស​ ស្រីសរុបចំនួន២៦នាក់​ ដែលពួកគេកំពុងប្រមូលផ្តុំផឹកស៊ីនិងមានការប្រេីប្រាស់គ្រឿង​ញៀនផងយ៉ាងពពាក់ពពូន​ ក្នុងទីតាំងហាងខារ៉ាអូខេមួយ​កន្លែងដែលមានយីហោ​ (អា​ហារដ្ឋានពិភពថ្មី)ស្ថិតនៅចំណុចក្រុមទី០១​ភូមិបឹងរាំង​ ស្រុក​កំរៀង​ ខេត្តបាត់ដំបង​។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនមនុ​ស្ស​ប្រុស​ ស្រីចំនួន២៦នាក់រួមទាំងម្ចាស់ទីតាំងអ្នកចាត់ចែងនិងដកហូតបាន​ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ ម៉ាទឹកកក​ចំនួន០១ថង់​ ទម្ងន់​៤,៤៤​ក្រាម​ រួមទាំងមធ្យោបាយផ្សេងទៀតមួយចំនួន។

នៅក្រោយពេលសាកសួរ​ សមត្ថកិច្ចបានរៀបចំបញ្ជូនពួកគេទៅកាន់សាលាដំបូងខេត្តបាត់​ដំ​បង​ ចាត់ការតាមផ្លូវច្បាប់៕