ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ពីថ្ងៃទី0២ ខែ ឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៨ និងនិង១០នាទីនៅចំណុចភូមិស្ទឹងដាច់ ឃុំបវេល ស្រុកបវរេល ខេត្តបាត់ដំបង អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកឧត្តមសេនីយ៍ ត្រី កុយហៀង ស្នងការរងផែនការ ងារគ្រឿងញៀនលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបា​លស្រុកបវេល បានដឹកនាំកម្លាំងនគរបាលក្នុងអង្គភាពសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកបង្រ្កាបករ​ណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន​០១ករណីក្នុងបទល្មើសជាក់ស្ដែងក្នុងកិច្ចប្រតិបត្តិការនេះបានធ្វើការឃាត់ខ្លួនជនសង្សយ័ចំនួន០១ នាក់៖

១-ឈ្មោះ សៅ ផេង ហៅ ម៉េង ភេទប្រុស អា​យុ ២៧ ឆ្នាំមានទីលំនៅភូមិស្ទឹងដាច់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកចំនួ ន​០១ថង់ទម្ងន់១៤,៧២ក្រាម

-ទូរស័ព្ទដៃចំនួន០១គ្រឿង

-សម្ភារះសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំបញ្ជូនជនសង័្សយ និងវត្ថុតាងមកការិយាល័យជំនាញដើម្បីចាត់ការ​បន្តតាមផ្លូវច្បាប់៕