នគរបាលស្រុកថ្មគោលឃាត់ខ្លួនយុវជនប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ៣នាក់ ធ្វើការអប់រំ

បាត់ដំបង៖ នៅថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៥និង២០នាទី ត្រង់ចំណុចក្រុមទី១៦ ភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាពូង កម្លាំងប៉ុស្តិ៍នគរបាលរូងជ្រៃ និងកម្លាំងប៉ុស្តិ៍នគរបាលគោកឃ្មុំ បានចុះប្រតិបត្តិការបង្រ្កាបមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ហាមឃាត់ខុសច្បាប់ចំនួន ០៣នាក់ មានឈ្មោះដូចខាងក្រោមៈ ទី១.ឈ្មោះ ឆន ឆដា ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល , ទី២ ឈ្មោះ បូ ឌី ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិគោកព្នៅ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និង ទី៣ ឈ្មោះ រីម ដារ៉ា ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ។

សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមានៈ បំពង់កែច្នៃសំរាប់ជក់ ចំនួន០១ បំពង់ទែម៉ូម៉ែត្រសំរាប់ជក់គ្រឿងញៀន ០១ ដែកកេះចំនួន០១ ទូរស័ព្ទដៃចំនួន០២គ្រឿង និងសំបកថង់មួយចំនួន។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានធ្វើការអប់រំណែនាំអំពីផលប៉ះពាល់នៃគ្រឿងញៀន និងបានឲ្យពួកគេធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់គ្រឿងញៀន រួចអញ្ជើញក្រុមគ្រួសារមកធ្វើលិខិតធានានាំយកពួកគេទៅលំនៅដ្ឋានវិញ៕