ម៉ូតូបុកនិងមូតូរឺម៉កបណ្តាលអោយមនុស្សម្នាក់រងរបួសធ្ងន់

កោះកុង÷ យប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២០:០០នាទី មានករណីគ្រោះថ្នាក់ចរាចរម៉ូតូបុកនិងម៉ូតូរឺម៉ក បើកបរបញ្ច្រាសទិសគ្នា នៅចំនុចមុខសាលាបឋមសិក្សាឬស្សីជ្រុំ ស្ថិតក្នុងភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ។

ជនបង្កឈ្មោះ រឿន រុន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិត្រពាំងឈើត្រាវ រងរបួសធ្ងន់ បាក់ស្មងជើង ខាងឆ្វេង និងត្រូវត្រង់ក្បាលពីខាងក្រោយធ្ងន់ បើកបរម៉ូតូ ម៉ាកវេវ ដាច់ជា២កំណាត់ ដោយម៉ូតូពុំមានភ្លើងបំភ្លឺផ្លូវ។

ជនរងគ្រោះ ឈ្មោះ ហន យ៉ត ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅ ភូមិគគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង រងរបួសបាក់ធ្មេញ បើកបរម៉ូតូម៉ាកវីវ៉ា អូសរឺម៉ក ។

ជនរងគ្រោះត្រូវបានបញ្ជូនមក មន្ទីរពេទ្យបង្អែកខេត្តកោះកុង ។ បច្ចុប្បន្ន ម៉ូតូបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករងចាំធ្វើការដោះស្រាយ ៕