ភ្លៀងមួយមេលាយឡំ និងខ្យល់កន្ត្រាក់បណ្តាលឲ្យរលំផ្ទះមួយខ្នង នៅឃុំខ្នារឆ្មារបណ្ដាល

ខេត្តកំពង់ឆ្នាំង÷ នៅយប់ថ្ងៃអង្គារទី០៣ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១២ រំលងអាធ្រាតមានភ្លៀងមួយមេលាយឡំ និងខ្យល់កន្ត្រាក់បណ្តាលឲ្យរលំផ្ទះមួយខ្នងទំហំ ០៧ម៉ែត្រគុណនិង០៩ម៉ែត្រធ្វើអំពីឈើប្រក់ក្បឿងផ្ទះទើបនឹងសង់ថ្មី។

ម្ចាស់ផ្ទះឈ្មោះ នូ សារូ ភេទប្រុសអាយុ ៤៣ ឆ្នាំប្រពន្ធឈ្មោះ យែ រ៉ែម អាយុ ៤០ ឆ្នាំនៅភូមិជ្រៃកោងកើត ឃុំខ្នារឆ្មារបណ្ដាល ខូចខាតផ្ទះទាំងស្រុងនិងម៉ូតូមួយគ្រឿងម៉ាកនិចទុកនៅក្រោមផ្ទះប៉ុន្តែពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។និងធ្វើឲ្យរបើកដំបូលផ្ទះចំនួន០៣ខ្នងទៀតដែលគ្រាន់តែរបើកបន្តិចបន្តួចប៉ុណ្ណោះ៕