ឃាត់ខ្លួនបុរសម្នាក់ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ

នៅថ្ងៃអាទិត្យ ទី០២ ខែ ឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ ឆឹង ហួយភេទស្រីអាយុ៣៨ឆ្នាំ នៅភូមិក្រាំងបេង ឃុំពាម​ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានករណីប៉ុនប៉ង រំលោភសេពសន្ថវៈ បង្ករឡើងដោយជនសង្ស័យឈ្មោះ អ៊ុន វុទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិក្រាំងបេង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងបានទៅលបលូនចូលតាមប្រហោងក្តាជញ្ចាំងផ្ទះ (ផ្ទះទាម)របស់ឈ្មោះ ឆឹង ហួយ ភេទស្រីអាយុ៣៨ឆ្នាំ នៅភូមិ ឃុំជាមួយគ្នា ក៏ឡើងទៅលើពូកបំរ៉ុងនិងចាប់រំលោភតែជនរងគ្រោះដឹងខ្លួនរួចក៏ខ្លាចជនសង្ស័យចាប់រំលោភខ្លួនក៍យកកាំបិតចិតបន្លែកាប់បណ្តាលអោយរងរបួសស្រាល និងបានស្រែកអោយបងប្អូនជួយលុះព្រឹកឡើងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ជនរងគ្រោះក៏មកប្តឹងសមកិច្ចនគរបាល។

ចំណែកជនសង្ស័យត្រូវបានកម្លាំងសមកិច្ចបានឃាត់ខ្លួនក៏សាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តកំពង់ឆ្នាំងតាមនិតិវិធី៕