រថយន្តHINOមួយគ្រឿងរងការខូចខាត ក្នុងហេតុការណ៍ក្រឡាប់រថយន្តលើផ្លូវលេខ ៦៧B

នៅវេលាម៉ោង០៩:០០នាទីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២១ មានករណី គ្រោះថ្នាក់កើតឡើងលើផ្លូវលេខ ៦៧B ចន្លោះបង្គោលគីឡូលេខ(១៣២~១៣៣) ស្ថិតក្នុង ភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បង្ករឡើងដោយរថយន្តម៉ាកHINO សណ្តោងពណ៏ស ពាក់ស្លាកលេខ70-9573 ដឹកជីចេញពីច្រកអន្តរជាតិជាំ រងការខូចខាតធ្ងន់។ អ្នកបើកបរឈ្មោះ វ៉ាន់ ឆៃ ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំស្រុកជោភជ័យ ខេត្តនគររាជសីមា ប្រទេសថៃ ពុំមានរបួស និងអ្នកជិះជាមួយឈ្មោះ ឆាន លាវ ភេទប្រុស អាយុ៦៣ឆ្នាំ នៅភូមិឃុំដូចខាងលើ ពុំមានរបួស។ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមករថយន្តដាច់ហ្វ្រាំង បច្ចុប្បន្នរថយន្តនៅកន្លែងកើតហេតុ៕