បុរសម្នាក់បានយកប្រេងម៉ាស៊ូតមកដុតខ្លួនឯង បណ្តាលឲ្យស្លាប់ និងផ្ទះរងការខូចខាតទាំងស្រុង

ខេត្ត​បាត់ដំបង÷ ​ថ្ងៃច័ន្ទ ៧ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ វេលា​ម៉ោង​ ១៩:០០​ នាទី នៅភូមិ កៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្ត​បាត់ដំបង​ មានករណីគ្រោះអគ្គិភ័យបណ្តាលឱ្យឆេះផ្ទះចំនួន ០១ខ្នងទំហំ ៥មx៦ម សង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ របស់ឈ្មោះ ទុយ សាឡៅ ភេទ​ ប្រុស​ អាយុ​ ៤៣​ ឆ្នាំ រស់​នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ។​ ការខូចខាតសំភារៈក្នុងផ្ទះសរុបជាទឹកប្រាក់ប្រហែល​ ​៣០​ លានរៀល ។ ស្លាប់មនុស្ស ចំនួន​ ០១​នាក់ ។

មូលហេតុជនបង្ករឈ្មោះ រើន ឡី ភេ​ទប្រុស អាយុ​ ២៤​ ឆ្នាំ រស់នៅភូមិឃុំខាងលើ បានយកប្រេងម៉ាស៊ូតដុតផ្ទះ និងខ្លួនឯងបណ្ដាលឲ្យឆេះស្លាប់ ( ត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះ​ ជននេះជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនបែកថ្នាំ )​ ។

គ្រោះថ្នាក់ខាងលើនេះកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ០៤​ រថយន្ត​ ផងដែរ ៕