កម្លាំង​អធិការ​នគរបាល​ក្រុងបានលុងបង្ក្រាប​​ ៣​ករណី​ ក្នុង​ថ្ងៃ​តែ​មួយ​ ឃាត់​ខ្លួន​ជនសង្ស័យ​បានចំនួន​ ០៩​នាក់​  

គិតចាប់​ពី​ម៉ោង​ ៩​ យប់​ថ្ងៃ​ទី​ ៣​ រហូត​ដល់​ម៉ោង​ ១២​ ព្រឹក​ថ្ងៃ​ទី​ ៤​ ខែ​មេសា​ ឆ្នាំ​២០២១​ កម្លាំង​អធិការនគរបាល បញ្ជារ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក​ ហួត​ បូរី​ អធិការ​នគរបាល​ក្រុង​បានលុង​ បានធ្វើការបង្ក្រាប​និង​ ឃាត់ខ្លួន​ ជនសង្ស័យ​ចំនួន​ ០៩​ នាក់​ ពាក់​ព័ន្ធ​នឹង​ ករណី​ ៣​ផ្សេង​គ្នា​ ។

1.​ ករណី​ហឹង្សា​ដោយ​ចេតនា​ (ក្មេង​ទំនើង​​ ជិះ​ម៉ូតូ​ដេញកាប់​គ្នា​ បណ្ដាល​អោយ​ជនរងគ្រោះ​ រងរបួស​)​ ​នៅចំនុច​ចុះទួលបឹង​កំសាន្ត​ ស្ថិត​ក្នុង​ភូមិ​ទេសអន្លុង​ សង្កាត់​បឹង​កន្សែង​ ក្រុងបានលុង​ កាលពី​វេលា​ម៉ោង​ ១៧​ និង​ ១៥​នាទីថ្ងៃទី​ ០១​ ខែ​ឧសភា​ ឆ្នាំ​២០២១​ ៖​

-​ ឃាត់​ខ្លួន​ជនសង្ស័យ​ ចំនួន​ ០៧​ នាក់​

-​ ដកហូតម៉ូតូ​ ចំនួន​ ៣​ គ្រឿង​

-​ ដាវ​សាម៉ូរ៉ៃ​ ចំនួន​ ០១​ ដេីម​ និង​កាំបិតផ្គាក់​ ចំនួន​ ០១​ ដេីម​ ។

2​.​ ករណី​ហឹង្សា​ក្នុង​គ្រួសារ​ (ប្ដី​វាយប្រពន្ធ​ នឹងកែវជ័រ​ បណ្ដាល​អោយ​បែក​ក្បាល​ហូរ​ឈាម​)​ ស្ថិត​នៅ​ចំនុច​ផ្ទះ​ កុងហ៊ាង​ ភូមិ​ជ្រី​ សង្កាត់​យក្ខ​ឡោម​ ក្រុងបានលុង​ ៖

-​ ឃាត់​ជនសង្ស័យ​ ចំនួន​០១​ នាក់​

-​ ដកហូតវត្ថុតាង​ កែវ​ទឹក​ជ័រ​ ដងទឹក​ ចំនួន​ ០១​ ។

3.​ ករណី​ហឹង្សា​ដោយ​ចេតនា​ (វាយ​នឹង​ដំបង​ ២កំណាត់​បណ្ដាល​អោយ​ជនរងគ្រោះ​ រងរបួស​បែក​ក្បាល​ជាច្រើន​ធ្នេរ​)​ នៅចំនុច​ភូមិ​ថ្មដា​ សង្កាត់​បឹង​កន្សែង​ ក្រុងបានលុង​ ។

-​ ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​ ០១​ នាក់​

-​ ដកហូតវត្ថុតាង​ ដំបង​ពីរកំណាត់​ ចំនួន​ ០១​ ។