យុវជនម្នាក់ បានចងកធ្វើអត្តឃាតខ្លួនឯង ដោយសារតែខឹងឪពុកស្តីបន្ទោស

នៅថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១ មានករណី ចង(ក) សម្លាប់ខ្លួននៅចំណុចលើផ្ទះក្នុងបន្ទប់ ផ្ទះឈ្មោះ ស៊ឹម ឆើត ប្រពន្ធឈ្មោះ នួន ក្នុងភូមិក្រាំងដូង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះឈ្មោះ ស៊ឹម ឈឿន ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិក្រាំងដូង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ត្រូវជាប្អូនបង្កើតរបស់ម្ចាស់ផ្ទះ ។ករណីចង(ក)នេះ មូលហេតុ ដោយសារឪពុកបង្កើតបានស្តីបន្ទោសរួចមានការជជែកឈ្លោះប្រកែកគ្នាបន្តិចបន្តួច ហើយឪពុកក៏ទៅស្រែបាត់ទៅ ដោយមិនដឹងកូនមកចង(ក) ដល់ម៉ោងប្រហែល ៤.៣០នាទី ម្តាយបាត់កូនទើបដើរមក រកនៅផ្ទះកូនខាងលើ ទើបឃើញកូនឈ្មោះ សុឹម ឈឿន ចង(ក) សម្លាប់ខ្លួន បានស្លាប់បាត់ទៅហើយ ។ម្ចាស់ផ្ទះខាងលើនេះទៅធ្វើការរោងចក្រ នៅភ្នំពេញមិនបាននៅផ្ទះទេ ៕