ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំភ្នំសំពៅរងការខូចខាតស្ទើរទាំង ក្នុងហេតុការណ៍គ្រោះអគ្គីភ័យ

ខេត្ត​បាត់ដំបង​៖ ថ្ងៃអង្គារ ៨រោច ខែ ពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់ ស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំភ្នំសំពៅ ក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើងចំនួន០១លើក បណ្តាលឲ្យឆេះអគារប្រជុំ០១ខ្នង (ខូចខាត៩០%) ទំហំ ២៥មx៨ម ។ សម្ភារខូចខាតរួមមាន៖

– ឆេះអគារ ០១ ខ្នង

– ឆេះម៉ូតូម៉ាកឌូក ០១ គ្រឿង

– ម៉ូទ័របូមទឹក ០២

– ម៉ូទ័រស្វាន ០២

– ឧបករណ៍ផ្សារដែក ០២

– ម៉ូទ័រកាត់ឈើ ០១

– ម៉ូទ័របាញ់វីស ០១

– ម៉ូទ័រខាត់ឈើ ០១

– ម៉ូទ័រខាត់ដែក ០១

– ឧបករណ៍បំពងសំឡេង ០១ ឈុត

– កៅអីឈើ ១៤០ កៅអី

– តុគណៈធិបតី ០១

– តុគណៈចាត់តាំង ០១

– កង្ហាបញ្ឈរធំ ០២

– កង្ហាព្យួពិដាន ១២

– សម្ភារផ្ទះបាយ ០១ ឈុត និងសម្ភារមួយចំនួនទៀត ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។

សរុបគិតជាទឹកប្រាក់អស់ប្រហែល ២៥.០០០ ដុល្លា​ ។មូលហេតុបណ្ដាល​មក​ពី​ឆ្លងចរន្តអគ្គិសនី​ ។​ ភ្លាមៗនោះបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន​ ០១​ គ្រឿង និងរថយន្តច្នៃទឹក​ ០១​ គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ០៤​ ឡាន រថយន្តអគ្គិភ័យ ០១​ ឡាន និងរថយន្តច្នៃ ០៣​ ឡាន​ ៕