ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូបណ្តាលឲ្យមនុស្សស្លាប់ម្នាក់

កើតហេតុនៅថ្ងៃ អង្គារ៍០៨រោចខែ ពិសាខ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៦:៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៏ មួយករណីកើតឡើងនៅ លើចំណុចផ្លូវលេខ១១០ ចំនុចភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សភាពរឿងហេតុ÷ នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើនេះមានរថយន្តមួយគ្រឿងម៉ាក់ HYUNDAI ប្រភេទដឹកទំនិញធុនធំ ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 3B.7234 បើកបរដោយឈ្មោះ ឈឿប ស្រេង ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំង ឃុំសំរោង ស្រុកអង្គឈ្នួល ខេត្តកណ្តាល មុខរបរ បើកបររថយន្ត(ឃាត់ខ្លួន) បើកបរទិសដៅមានទិសដៅពី លិចទៅកើត (ភ្នំពេញស្អាង)។ពេលមកដល់ចំណុចកើតហេតុ បានបើកជែងរថយន្តប្រភេទទេសចរណ៍ ទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាក SUZUKI Let ពណ៍ស ពាក់ផ្លាកលេខ កណ្តាល1X. 9478បើកបរដោយឈ្មោះ ហេង សុីថុន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដីឥដ្ផ ឃុំដីឥដ្ផ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រដែលបើកបរមានទិសដៅផ្ទុយគ្នាបណ្តាលអោយស្លាប់ អ្នកបើកបរម៉ូតូនៅកន្លែងកើតហេតុ។

ម៉ូតូខូចខាត ធ្ងន់ ០១គ្រឿង នឹងរថយន្ត០១គ្រឿង ត្រូវបានកម្លាំងជំនាញចុះវាស់វែងយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី៕