បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយពីធ្វើសកម្មភាពគំរាមគំហែងថានឹងសម្លាប់លោកមេភូមិ

នៅយប់ថ្ងៃទី០៤ខែ០៥ ឆ្នាំ២០២១ វេលាម៉ោង២:០០នាទីរំលងអាធ្រាតកំលាំងជំនាញនគរបាលយុត្តិធម៍ស្រុកសំបូរទទួលពត៍មានពីនគរបាលរដ្ឋបាលឃុំសណ្តាន់ថាចំណុចផ្ទះ(លោកមេភូមិសង្គម)ភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរខេត្តក្រចេះ។កាលពីយប់ថ្ងៃទី០៤ ០៥.២០២១ វេលាម៉ោង២:៣០នាទីរំលងអាធ្រាតមានករណីអំពេី(គំរាមគំហែងថានឹងសម្លាប់)។

ជនសង្សយ័ឈ្មោះឡាវ ឡែន ភេទប្រុសអាយុ ២៧ឆ្នាំមុខរបរមិនពិត មានទីលំនៅភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។

ក្រោយពីសមត្ថកិច្ចយេីងទទូលពត៍មានភ្លាមក៍បានចាត់កំលាំងជំនាញស្រុកសហការណ៍ជាមួយកំលាំងនគរបាលប៉ុស្ត៍រដ្ឋបាលសណ្តាន់ បានចុះមកដល់កន្លែងកេីតហេតុ (នៅផ្ទះមេភូមិ)បានឃេីញឈ្មោះឡាវ ឡែន កំពុងកាន់កាំបិតផ្គាក់ចាំនៅកាំជណ្តេីរខាងក្រោយផ្ទះរបស់ឈ្មោះ នៅ ម៉ូនីន ភេទប្រុស អាយុ៦៩ឆ្នាំ មុខរបរមេភូមិសង្គម ដោយមិនឲសមត្ថកិច្ចយេីងចូលជិតឡេីយនិងបានស្រកគំរាមទៅលេីឈ្មោះនៅ ម៉ូនីន ថាបេីឯងហ៊ានបេីកទ្វាខ្លួនគេនិងកាប់សម្លាប់ចោលភ្លាម ពេលសមត្ថកិច្ចយេីងឃេីញសកម្មភាពមិនស្រួលក៍យកកំលាំងរុំពទ្ធ័រងចាំព្រឹក។

លុះព្រឹកឡេីងវេលាម៉ោង៦:០០ទេីបសមត្ថកិច្ចយេីងឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាងកាំបិតផ្គាក់ចំនួន០១។

បច្ចុប្បន្នកំលាំងនគរបាលយេីងកំពុងធ្វេីការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំបូរដេីម្បីកសាងសំនុំរឿង បញ្ចូនបន្តតាមនីតិវិធី៕