ភ្លៀងលាយឡំខ្យល់បន្ត្រាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋម្នាក់នៅស្រុកពញាឮ ដួលរលំ

ភ្លៀងខ្យល់បន្ត្រាក់វេលាល្ងាច ថ្ងៃពុធ ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ត្រូវនិងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រឃុំឈ្វាំងស្រុកពញាឮ មានភ្លៀងខ្យល់កន្ត្រាក់យ៉ាងខ្លាំងបណ្តាលអោយរលំផ្ទះប្រជាពលរដ្ឋចំនួន:០១ខ្នងផ្ទះស្ថិតក្នុងភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល(បណ្តាលអោយខូចខាតទាំងស្រុង)។ ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ថន ញ៉េន ភេទស្រី អាយុ៤២ឆ្នាំ មុខរបរកសិករ ផ្ទះសង់អំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី មានទំហំ៦ម៉ែត្រx៨ម៉ែត្រ រលំទាំងស្រុង។

ករណីខាងលើនេះពុំបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្ស ឬសត្វអ្វីឡើយ៕